សមិទ្ធផលសម្រេចបានពីការសម្របសម្រួលផ្សះផ្សា និងបញ្ចប់វិវាទ
គិតត្រឹមខែមីនា ឆ្នាំ២០២៥ លោកមេធាវី មួន សៀងលី ជាប្រធានក្រុមហ៊ុន នៃក្រុមហ៊ុនមេធាវី តម្រាច្បាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ បានសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយជោគជ័យ នៅក្នុងការសម្របសម្រួលផ្សះផ្សា និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានដូចជា
_ការសម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទលើកិច្ចសន្យាលក់ទិញដី និងផ្ទះ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ។
_ការសម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទពាណិជ្ជកម្ម នៅប្រទេសចិន ។
_ការសម្របសម្រួលផ្សះផ្សា និងបញ្ចប់វិវាទទាក់ទងនឹងបញ្ហាទំនាស់ដីធ្លី នៅរាជធានីភ្នំពេញ។
ការជ្រើសរើសសម្របសម្រួលផ្សះផ្សា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងមានភាពឆាប់រហ័ស រក្សាការសម្ងាត់និងទំនាក់ទំនងរវាងគូភាគី សម្រេចនូវលទ្ធផលជាវិជ្ជមានរវាងគូភាគី។
ក្រុមហ៊ុនមេធាវី តម្រាច្បាប់ ពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ហើយនឹងនៅបន្តបេសកកម្ម ក្នុងការផ្តល់នូវសេវាកម្មសម្របសម្រួលផ្សះផ្សា និងដោះស្រាយបញ្ចប់វិវាទ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។