កម្រិតវប្បធម៌
០១ មេសា ២០២៣ - បច្ចុប្បន្ន ៖ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញនីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
២០១៥ - ០៧ សីហា ២០១៨ ៖ បានបញ្ចប់បរិញ្ញាបត្រ នីតិសាស្ត្រ សិក្សាជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
០៥ មករា ២០១៥ ៖ ទទួលសញ្ញាបត្របញ្ចប់ការសិក្សាចំណេះដឹងទូទៅភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
០៨ សីហា - ១៦ ធ្នូ ២០១៧ ៖ ផ្លាស់ប្ដូរកម្មសិក្សាក្នុងកម្មវិធី Academic Mobility Exchange for Undergraduate at Airlangga នៅសាកលវិទ្យាល័យ UNIVERSITAS AIRLANGGA នៅប្រទេសឥណ្ឌូនេស៊ី។
២០១៤ ៖ បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក។
ការបណ្ដុះបណ្ដាលវគ្គជំនាញខ្លីៗ
២២ មេសា - ១៧ កញ្ញា ២០២៣ ៖ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពី “ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី” ជំនាន់៧ នៅកម្មវិធីវិភាគទានច្បាប់។
កញ្ញា ២០២២ - កក្កដា ២០២៣ ៖ បានប្រឡងជាប់ជាស្ថាពរវគ្គបណ្ដុះបណ្ដាល “ជំនាញវិជ្ជាជីវៈពន្ធដារ” ជំនាន់ទី១៦ នៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ។
០២ តុលា - ២៥ ធ្នូ ២០២២ ៖ បានជាប់ជាស្ថាពរនូវការប្រឡង វគ្គបណ្ដុះបណ្ដាលស្ដីពី “បច្ចេកទេសក្នុងការកំណត់បទល្មើសព្រហ្មទណ្ឌ” នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងក្រុមហ៊ុនមេធាវី តម្រាច្បាប់។
២៥ សីហា ២០២២ ៖ បានប្រឡងជាប់ជាស្ថាពរ និងបានទទួលគុណវុឌ្ឍិក្នុងវិស័យបរធនបាល លើកទី១ ឆ្នាំ២០២២ នៅនិយ័តករ បរធនបាលកិច្ច ។
២៤ តុលា ២០១៩ ៖ បានបញ្ចប់ការសិក្សា និងប្រឡងជាប់ដោយជោគជ័យវគ្គបណ្ដុះបណ្ដាលលើមុខជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” រយៈពេល៧២ ម៉ោង នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បទពិសោធន៍ការងារ
មីនា ២០២៤ - បច្ចុប្បន្ន ៖ ជាសមាជិក ក្រុមការងារផ្នែកច្បាប់ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ។
ធ្នូ ២០២៣ - បច្ចុប្បន្ន ៖ មេធាវីស័្មគ្រចិត្ត ផ្នែកដោះស្រាយវិវាទដីធ្លី ពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
មីនា ២០២៣ - មេសា ២០២៤ ៖ មេធាវី នៅក្រុមមេធាវី ពន្លឺយុត្តិធម៌។