-សេវាកម្មចំពោះវិស័យធានារ៉ាប់រង

 • ផ្ដល់ការណែនាំពាក់ព័ន្ធទៅនឹងប្រភេទនៃសេវាកម្មធានារ៉ាប់រង និងអត្ថប្រយោជន៍ពាក់ព័ន្ធ
 • ណែនាំអតិថិជនពីបញ្ហានៃច្បាប់ និងបទប្បញ្ញត្តិពិសេសពាក់ព័ន្ធសេវាកម្មធានារ៉ាប់រង
 • ណែនាំក្រុមហ៊ុនធានារ៉ាប់រង ដែលមានការទទួលស្គាល់ជាអន្តរជាតិទៅកាន់អតិថិជន
 • រៀបចំកិច្ចសន្យាធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង
 • ត្រួតពិនិត្យ និងវាយតម្លៃចំពោះកិច្ចសន្យាធានារ៉ាប់រងពីភាពត្រឹមត្រូវនៃលក្ខខណ្ឌច្បាប់
 • តាមដានចំពោះការអនុវត្តភារកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រងមកលើអតិថិជន
 • ជាអ្នកតំណាងឱ្យអតិថិជន ក្នុងការដោះស្រាយវិវាទជាមួយក្រុមហ៊ុនធានារ៉ាប់រងគ្រប់កាលៈទេសៈទាំងអស់
 • ជាអ្នកតំណាងក្នុងទាមទារបុព្វលាភពីក្រុមហ៊ុនធានារ៉ាប់រង​ជំនួសអតិថិជន។ល។

-សេវាកម្មចំពោះវិស័យធនាគារ

 • ផ្តល់ប្រឹក្សាដល់អតិថិជនលើការផ្តល់ឥណទាន ប្រតិបត្តិការកិច្ចធានា និងគម្រោងហិរញ្ញវត្ថុ ដើម្បីធានាឱ្យ     ការវិនិយោគរបស់អតិថិជន មានសុវត្ថិភាព និងស្របតាមច្បាប់កម្ពុជា
 • ដោះស្រាយបញ្ហាផ្លូវច្បាប់ជូនធនាគារ នៅពេលមានវិវាទជាអតិថិជន ឬក្រុមហ៊ុនដទៃទៀត
 • ការជួយផ្តល់ប្រឹក្សាយោបល់ពីការរៀបចំនៃប្រតិបត្តិការរបស់ធនាគារពាក់ព័ន្ធបញ្ហាផ្លូវច្បាប់
 • រៀបចំឯកសារដើម្បីធ្វើជម្រះបញ្ជី បិទបញ្ជីរបស់ធនាគារ
 • រៀបចំឯកសារនានាដែលពាក់ព័ន្ធជាមួយនឹងការបង្កើតហ៊ីប៉ូតែក (ការដាក់បន្ទុក និងដោះបន្ទុក) និងប្រាតិភោគផ្សេងៗ
 • រៀបចំឯកសារ និងធ្វើពាក្យស្នើសុំចុះបញ្ជីទៅកាន់ក្រសួងដែនដី ឬមន្ទីរសុយោរិដី(រាជធានី,ខេត្ត)​ពាក់ព័ន្ធទៅការបង្កើតហ៊ីប៉ូតែក និងប្រាតិភោគនានាផ្សេងទៀត
 • តំណាងឱ្យធនាគារគ្រប់កាលៈទេសៈទាំងអស់ ដើម្បីដោះស្រាយវិវាទទូទៅ និងវិវាទពាណិជ្ជកម្ម
 • រៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធទៅនឹងកម្ចីពីធនាគារ
 • ធ្វើជាមេធាវីប្រថាប់ត្រានៅលើកិច្ចព្រមព្រៀងទាំងអស់របស់ធនាគារ

និងតម្កល់ ឬរក្សាទុកនូវឯកសារ ឬលិខិតស្នាមផ្សេងៗរបស់ធនាគារ និងអតិថិជន។ល។