១. អំពីវិស័យពាណិជ្ជកម្ម

1. ការចុះបញ្ជីពាណិជ្ជកម្ម បង្កើតក្រុមហ៊ុនថ្មី

      -រៀបចំ និងតាក់តែងរាល់ឯកសារស្របច្បាប់ដល់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម

       -រៀបចំ និងតាក់តែងនូវលក្ខន្តិកៈក្រុមហ៊ុន និងកិច្ចសន្យាក្រុមហ៊ុនផ្សេងៗទៀត

       -ពិនិត្យ និងរៀបចំឯកសារលើសុពលភាពនៃសិទ្ធិប្រាតិភោគលើភាគហ៊ុនរបស់ក្រុមហ៊ុន

2. ការចុះបញ្ជីកែប្រែលក្ខន្តិកៈក្រុមហ៊ុន

      -បង្កើតសាខាក្រុមហ៊ុន

       -ចុះបញ្ជីកែប្រែផ្លាស់ប្ដូរភាគហ៊ុនរបស់ក្រុមហ៊ុន

       -ចុះបញ្ជីកែប្រែកម្មវត្ថុអាជីវកម្មក្រុមហ៊ុន

       -ចុះបញ្ជីកាត់បន្ថយ ឬបង្កើនដើមទុនក្រុមហ៊ុន

       -រៀបចំ និងសម្របសម្រួលដល់នីតិវិធីផ្លាស់ប្ដូរអភិបាលក្រុមហ៊ុន

       -ចុះបញ្ជីកែប្រែនាមករណ៍ក្រុមហ៊ុនជាដើម។ល។

3. លុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម

       -ចុះបញ្ជីលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មចំពោះក្រុមហ៊ុនពាណិជ្ជកម្ម

       -រៀបចំ និងសម្របសម្រួលនីតិវិធីជម្រះបញ្ជីក្រុមហ៊ុន

២. អំពីវិស័យវិនិយោគ

      -ប្រឹក្សាយោបល់លើគម្រោងវិនិយោគក្នុងប្រទេសកម្ពុជា

       -រៀបចំរាល់ឯកសារស្របតាមរបបគតិយុត្តដែលពាក់ព័ន្ធនឹងការវិនិយោគ

       -រៀបចំនូវការចុះបញ្ជីវិនិយោគ ឬក្រុមហ៊ុនវិនិយោគទៅអាជ្ញាធរទទួលបន្ទុក និងពាក់ព័ន្ធ

       -រៀបចំឱ្យមានភាពស្របច្បាប់នូវសេរីភាពនៃការធ្វើជំនួញ និងវិនិយោគនៅកម្ពុជា

       -រៀបចំ និងសម្របសម្រួលរាល់ដំណើរការផ្សេងៗពាក់ព័ន្ធនិងការវិនិយោគ