- ធ្វើជាអ្នកតំណាងដោយអាណត្ដិឱ្យដើមបណ្តឹងរដ្ឋប្បវេណី ឬ ការពារសិទ្ធិឱ្យជនរងគ្រោះ និង
- ធ្វើជាមេធាវីការពារសិទ្ធិឱ្យជនសង្ស័យ ឬជនត្រូវចោទ ឬជនជាប់ចោទ នៅសំណុំរឿងព្រហ្មទណ្ឌ នៅគ្រប់ដំណាក់កាលនីតិវិធីដូចខាងក្រោម៖
- នីតិវិធីស៊ើបអង្កេត
- នីតិវិធីចោទប្រកាន់ (អយ្យការ)
- នីតិវិធីការស៊ើបសួរ និង
- នីតិវិធីកាលជំនុំជម្រះក្តី។
- ការតំណាង និងការការពារសិទ្ធិខាងលើនេះ អាចធ្វើឡើងនៅគ្រប់សាលាជម្រះក្តី រួមមាន៖
- សាលាដំបូង
- សាលាឧទ្ធរណ៍ និង
- តុលាការកំពូល។
- ធ្វើជាអ្នកការពារក្តី និងការពារសិទ្ធិរបស់កូនក្តីចំពោះមុខក្រុមប្រឹក្សាវិន័យរបស់ស្ថាប័នសាធារណៈ ឯកជន ឬ ក្នុងក្របខណ្ឌវិជ្ជាជីវៈ ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ដែលមានចែងក្នុងច្បាប់ជាធរមាន។